008 – Do you know- ការ​យល់​សប្តិ​របស់​មនុស្ស​បាក់​ទឹក​ចិត្ត


មនុស្សដែលបាក់ទឹកចិត្តតែងតែយល់សប្តិគុណនឹង ៣ ដង ធៀបជាមួយមនុស្សដែលមិនបាក់ទឹកចិត្ត ។

Depressed people dream up to three times as much as non-depressed people.

007- Do you know-​ ការសម្លាប់​ខ្លា​ឃ្មុំផេនដា


នៅប្រទេសចិន បើអ្នកសម្លាប់ខ្លាឃ្មុំផេនដា អ្នកនឹងទទួលទោសប្រហារជីវិត ។

In China, killing a panda is punished by death.

006- Do you know- ស្បែកជើង​កែង​ចោត


ការ​ពាក់​​ស្បែក​ជើង​កែងចោតក្នុង​រយៈ​ពេល​វែងអាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​អចិន្ត្រៃយ៍​​ដូចជា ខូច​រូបរាង​ជើង ខូច​ម្រាមជើង ប៉ះពាល់​សរសៃ​ពួរ​ជើង​ ជា​ដើម ។ មូល​ហេតុ​ចំបង​នៃ​គ្រោះ​ថ្នាក់​ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​សម្ពាធ​មក​លើ​បាត​ជើង ។ កែង​ស្បែក​ជើង​កាន់​តែចោត សម្ពាធ​កាន់​តែ​ខ្លាំង ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ជង្គង់​ និង ខ្នង​ របស់​អ្នក​បាន​ដែរ ។ សូម​ប្រយ័ត្ន​ប្រយែង​ ជា​ពិសេស​មិត្ត​នារីៗ ។

Prolonged wearing of high heels can cause a permanent damages like bunions, hammertoes, leg tendons. This are mainly caused due to pressure on ball of the foot. The higher the heels, the greater is the pressure. This can also affect the knee and back.

005- Do you know- ការ​គេង​ក្នុង​បន្ទប់​ត្រជាក់


បន្ទប់ដែលអ្នកគេងកាន់តែត្រជាក់ ឱកាសដែលអ្នកនឹងយល់សប្ដិអាក្រក់នឹងមានកាន់តែច្រើន ។

The colder the room you sleep in, the greater the chances are that you will have a bad dream.

004- Do you know- ទឹក​ភ្នែក​ទី ១


នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ស្រក់​ទឹក​ភ្នែក ប្រសិន​បើ​ដំណក់​ទី ១ ស្រក់​ពី​ភ្នែក​ខាង​ស្ដាំ នោះ​វា​ជា​ក្ដី​សប្បាយ​រីក​រាយ តែ​បើ​វា​ស្រក់​ពី​ភ្នែក​ខាង​ឆ្វេង​វិញ នោះ​វា​ជា​ក្ដី​ឈឺចាប់ ។

When a person cries, the first drop of tears comes from the right eye, it is happiness. If it is from the left, it is pain.